នរណានិយាយការពិត?
ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិក ទូរទស្សន៍ទាំងឡាយបានផ្សាយអំពីការថ្លែងសន្តរកថា និងកិច្ចពិភាក្សាតទល់ ដែលច្រើនតែរាប់បញ្ចូល “ការពិនិត្យរកមើលការពិត” ដោយអ្នកវិភាគ ដែលធ្វើការប្រៀបធៀបសន្តរកថារបស់បេ-កជន ដែលឈរឈ្មោះជាប្រធានាធិបតី នឹងប្រវត្តិពិតរបស់ពួកគេ ដើម្បីឲ្យប្រជាជនបានដឹង ថាពួកគេកំពុងនិយាយការពិត ឬនិយាយប្រឌិត ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន?
សាវ័កយ៉ូហានបានកត់ទុក អំពីការសន្ទនារវាងព្រះយេស៊ូវ ជាមួយនឹងមនុស្សមួយក្រុម ដែលជឿថា ព្រះយេស៊ូវកំពុងមានបន្ទូលកុហក់ អំពីព្រះអង្គទ្រង់។ ពេលនោះព្រះយេស៊ូវបានប្រាប់ពួកគេថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ពួកគេទូលថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ “ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ”(ខ.៣៣)។
ពេលដែលការសន្ទនាចេះតែបន្ត ព្រះយេស៊ូវនៅតែមានបន្ទូលថា ព្រះអង្គពិតជាបានប្រាប់ការពិតមែន(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នកខ្លះជឿព្រះអង្គ តែអ្នកផ្សេងទៀត នៅតែខឹងនឹងព្រះអង្គ ហើយមិនព្រមជឿ។ សព្វថ្ងៃនេះ កិច្ចពិភាក្សាតទល់នេះ នៅតែបន្តមាន។ អ្នកដែលប្រឆាំងនឹងព្រះយេស៊ូវ ក្នុងសម័យនេះ បានព្យាយាមនិយាយបង្ខូចព្រះបន្ទូលរបស់អង្គ ហើយលើកហេតុផលថា ព្រះអង្គបានមានបន្ទូលកុហក់។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា” ហើយព្រះអង្គសន្យាថា ព្រះអង្គនឹងប្រទាននូវសេរីភាព ដែលយើងអាចរកបានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ។
ការកត់ត្រារបស់ព្រះគម្ពីរ អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ គឺសក្តិសមនឹងឲ្យយើង “ពិនិត្យរកមើលការពិត” នៅពេលដែលយើងសម្រេចចិត្តថា យើងនឹងដើរតាមនរណា។ យើងរាល់គ្នាសុទ្ធតែមានជម្រើស។—David McCasland
ព្រះនេត្រនៃសេចក្តីស្រឡាញ់
មានមនុស្សជាច្រើន ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។
កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។ អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។
ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។ ពេលដែលពួកសាវ័កជជែកគ្នាឮៗ អំពីការដែលបុរសអ្នកមាននោះ…
ការលះបង់ និងរកឃើញជីវិតរបស់យើង
ពេលអ្នកម្តាយថេរីសាទទួលមរណៈភាព ក្នុងឆ្នាំ១៩៩៧ មនុស្សម្នាមានការស្ងើចសរសើរជាថ្មីម្តងទៀត ចំពោះការបម្រើ ដោយការបន្ទាបខ្លួន ដែលគាត់មានចំពោះព្រះគ្រីស្ទ និងចំពោះជនទុរគត។ គាត់បានចំណាយពេល៥០ឆ្នាំ នៅក្នុងការបម្រើដល់អ្នកក្រ អ្នកជម្ងឺ ក្មេងកំព្រា និងអ្នកដែលជិតស្លាប់ តាមរយៈបេសកកម្មមនុស្សធម៌ ក្នុងក្រុងកាល់គូកាត់តា ប្រទេសឥណ្ឌា។
បន្ទាប់ពីអ្នកកាសែតជនជាតិអង់គ្លេសឈ្មោះ ម៉ាលខម មូហ្គ័ររីច(Malcolm Muggeridge)បានសម្ភាសគាត់ យ៉ាងល្អិតល្អន់ហើយ គាត់បានសរសេរក្នុងអត្ថបទកាសែតថា “ថ្ងៃនេះ ខ្ញុំបានធ្វើការសម្ភាសជាច្រើន ដើម្បីស្វែងយល់អំពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ គឺហាក់ដូចជាការស្វែងរករបស់អ្វីម្យ៉ាង ដែលដូចជាការស្វែងរកលេខឆ្នោតរង្វាន់ធំជាដើម បន្ទាប់មក ខ្ញុំក៏បានរកឃើញអត្តសញ្ញាណ ដែលគួរឲ្យចង់បាន និងរក្សាទុក។ ជាការពិតណាស់… កាលណាគេប្រើវាកាន់តែច្រើនប៉ុណ្ណា គេទទួលបានផលល្អកាន់តែច្រើនប៉ុណ្ណោះដែរ។ ដូចនេះ អ្នកម្តាយថេរីសា ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន គាត់បានក្លាយជាមនុស្សមានប្រយោជន៍ ចំពោះមនុស្សជាតិ។ ខ្ញុំមិនដែលបានជួបមនុស្សណាម្នាក់ ដែលគួរឲ្យចង់ចាំទុកក្នុងចិត្ត ដូចគាត់ឡើយ”។
ខ្ញុំជឿថា មានមនុស្សជាច្រើនមានការភ័យខ្លាច ចំពោះការអ្វីដែលនឹងកើតឡើង នៅពេលដែលខ្លួនស្តាប់បង្គាប់ តាមព្រះបន្ទូលរបស់យេស៊ូវ ដែលបានបង្គាប់យើងថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។ ព្រះសង្រ្គោះនៃយើងបានរំឭកដល់អ្នកដើរតាមព្រះអង្គថា ព្រះអង្គបានយាងមក ដើម្បីប្រទាននូវជីវិត…
ការប្រឈមមុននឹងអតីតកាលរបស់យើង
លោកឆាក់ ខូលសុន(Chuck Colson) ដែលជាស្ថាបនិកនៃអង្គការសម្ព័ន្ធមេត្រីភាព ពន្ធធនាគារ បានចំណាយពេល៤០ឆ្នាំ ក្នុងការនាំមនុស្សជាច្រើន ឲ្យមានឱកាសឮ និងយល់អំពីដំណឹងល្អ នៃព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។ ពេលដែលគាត់លាចាកលោក ក្នុងខែមេសា ឆ្នាំ២០១២ មានកាសែតក្នុងស្រុកមួយ បែរជាបានចេញផ្សាយពត៌មាន ដោយដាក់ចំណងជើងទំព័រមុខគេថា “លោកឆាល ខូលសុន ដែលជាអ្នកនយោបាយដ៏ពិសពល របស់លោកប្រធានធិបតី និកសុន(Nixon) បានទទួលមរណៈភាព ក្នុងជន្នាយុ៨០ឆ្នាំ”។
រឿងនេះហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើលណាស់ ពេលដែលបុរសម្នាក់ដែលមានការផ្លាស់ប្រែយ៉ាងខ្លាំង ដោយសារសេចក្តីជំនឿលើព្រះហើយ នៅតែត្រូវគេរាប់ជាមនុស្សអាក្រក់ ដោយសារកំហុសផ្នែកនយោបាយដែលគាត់បានធ្វើ ពេលគាត់ធ្វើការ ជាជំនួយការប្រធានាធិបតី កាលពីទសវត្សរ៍មុន គឺមុនពេលដែលគាត់បានទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ។
យ៉ាងណាមិញ ពេលសាវ័កប៉ុលទើបតែផ្លាស់ប្រែជំនឿមកជាគ្រីស្ទបរិស័ទ ហើយដើរធ្វើបន្ទាល់ថ្វាយព្រះ មានមនុស្សជាច្រើន នៅតែមានការសង្ស័យ និងការភ័យខ្លាចចំពោះគាត់។ ពេលគាត់ចាប់ផ្តើមចែកចាយថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ពួកបណ្តាជនក៏បាននិយាយថា “តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ?”(កិច្ចការ ៩:២១) ក្រោយមក ពេលដែលសាវ័កប៉ុលទៅក្រុងយេរូសាឡិម ហើយព្យាយាមចូលរួមជាមួយពួកសាវ័ក ពួកគេមានការភ័យខ្លាចចំពោះគាត់(ខ.២៦)។ ជាច្រើនឆ្នាំក្រោយមក សាវ័កប៉ុលមិនដែលព្រងើយកន្តើយ ចំពោះអតីតកាលរបស់គាត់ទេ តែគាត់បានប្រាប់គេថា អតីតកាលរបស់គាត់…
តម្លៃនៃមនុស្សម្នាក់ៗ
នៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ កញ្ញាឃីម ហាស្គីន(Kim Haskins) ត្រូវដល់ពេលចូលរួមកម្មវិធីបញ្ចប់ការសិក្សា នៅវិទ្យាល័យហើយ ប៉ុន្តែ នាងស្រាប់តែជួបគ្រោះថ្នាក់ឡានបុកគ្នា ដែលបណ្តាលឲ្យឪពុកនាងបាត់បង់ជីវិត ហើយម្តាយរបស់នាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅថ្ងៃបន្ទាប់ លោកចូ ហ្ការេត(Joe Garrett) ដែលជានាយកសាលារបស់នាង បានមកសួរសុខទុក្ខនាង ក្នុងមន្ទីរពេទ្យ ហើយប្រាប់នាងថា ពួកគេចង់ធ្វើការអ្វីដែលពិសេសសម្រាប់នាង នៅថ្ងៃនោះ តែមិននឹកស្នានសោះថា នាងបានជួបរឿងដ៏សោកសៅយ៉ាងនេះ។ ក្រោយមក លោកចេមស៍ ឌ្រូ(James Drew) បានរៀបរាប់ ក្នុងទំព័រកាសែត ដឺ ហ្កាហ្សេត (The Gazette, Colorado Springs) អំពីការបង្ហាញចេញនូវសេចក្តីស្រឡាញ់ និងការលើកទឹកចិត្តដ៏លើសលប់ ពីសំណាក់គ្រូបង្រៀន បុគ្គលិកសាលា និងមិត្តរួមសាលារបស់នាង ដែលបានមកចូលរួម ពេញសាលប្រជុំរបស់សាលា ដើម្បីធ្វើកម្មវិធីបញ្ចប់ការសិក្សាឲ្យនាងតែម្នាក់គត់ ក្នុងពេលពីរបីថ្ងៃក្រោយមក បន្ទាប់ពីពួកគេមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់របស់ឃីម។
លោកនាយកហ្ការេត ក៏បានមានប្រសាសន៍ថា “ក្នុងវិស័យអប់រំ យើងមិនទុកឲ្យក្មេងណាម្នាក់ រស់នៅដោយគ្មានការអប់រំឡើយ ហើយក្រុងសង្រ្គាម យើងក៏មិនទុកទាហានណាម្នាក់ចោលដែរ។ តែនៅថ្ងៃនេះដែរ យើងក៏មិនទុកឲ្យសិស្សណាម្នាក់ បញ្ចប់ការសិក្សា ដោយគ្មានកម្មវិធីបញ្ចប់ការសិក្សាឡើយ”។
ព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់ អំពីសារៈសំខាន់ ដែលមនុស្សម្នាក់ៗមានចំពោះព្រះ ដោយលើកឡើងនូវរឿងប្រៀបប្រដូចចំនួនបីរឿង អំពីសត្វចៀមដែលបាត់ លុយកាក់ដែលបាត់…
ផឹកទឹកឲ្យបានច្រើន
ភ្ញៀវទេសចរណ៍ដែលទៅលេងរដ្ឋកូឡូរ៉ាដូ តែងតែមានបញ្ហាខ្វះជាតិទឹកដោយមិនដឹងខ្លួន។ អាកាសធាតុស្ងួត និងកំដៅព្រះអាទិត្យដ៏ខ្លាំង ជាពិសេសនៅលើភ្នំ អាចធ្វើឲ្យបាត់ជាតិទឹកក្នុងខ្លួនយ៉ាងឆាប់រហ័ស។ ហេតុនេះហើយបានជា នៅលើផែនទី និងស្លាកសញ្ញាសម្រាប់អ្នកទេសចរ មានពាក្យលើកទឹកចិត្តឲ្យពួកគេពិសារទឹកឲ្យបានច្រើន។
នៅក្នុងព្រះគម្ពីរ គេច្រើនតែប្រើទឹក ជានិមិត្តរូបនៃអង្គព្រះយេស៊ូវ ដែលជាទឹកដ៏រស់ ហើយអាចបំពេញសេចក្ដីត្រូវការដ៏ខ្លាំងបំផុតរបស់យើងបាន។ ដូច្នេះ នេះពិតជាស័ក្ដិសមបំផុត ដែលព្រះយេស៊ូវបានមានការសន្ទនា ដែលគួរឲ្យកត់សំគាល់បំផុត នៅឯអណ្ដូង (យ៉ូហាន ៤:១-៤២)។ ការសន្ទនានោះបានចាប់ផ្ដើមឡើង ពេលដែលព្រះយេស៊ូវសុំទឹកពីស្ត្រីសាសន៍សាម៉ារីម្នាក់ ដើម្បីសោយ(ខ. ៧)។ បន្ទាប់មក ព្រះយេស៊ូវក៏បានមានព្រះបន្ទូលទៅកាន់នាងថា “អស់អ្នកណាដែលផឹកទឹកនេះ[ខាងរូបសាច់] នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(ខ.១៣-១៤)។
ការសន្ទនានេះបាននាំឲ្យស្រ្ដីម្នាក់នោះ និងមនុស្សជាច្រើន នៅក្នុងភូមិដែលនាងរស់នៅ បាននាំគ្នាជឿថា ព្រះយេស៊ូវ គឺជា “ព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្រ្គោះមនុស្សលោក”(ខ.៤២)។
យើងមិនអាចរស់នៅដោយគ្មានទឹកបានទេ។ ហើយយើងក៏មិនអាចមានជីវិតដ៏ពិត នៅពេលឥឡូវនេះ ឬក្នុងពេលអស់កល្បជានិច្ច ដោយគ្មានទឹករស់ ដែលយើងទទួលបានមកពីការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្គ្រោះរបស់យើងបានឡើយ។ យើងអាចផឹកពីទឹករបស់ព្រះអង្គ ដែលប្រទានឲ្យមានជីវិត នៅថ្ងៃនេះបាន។—David McCasland
មិនសូវសំខាន់
ពួកអ្នកដែលមានអំណាច ក្នុងសង្គម គឺជាពួកមនុស្សដែលឡើងកាំជណ្ដើរនៃឥទ្ធិពល និងភាពជោគជ័យ។ បទគម្ពីរលូកា ជំពូក៣ លើកឡើង អំពីអ្នកដឹកនាំសំខាន់ៗចំនួនប្រាំពីរនាក់ ដែលធ្វើការគ្រប់គ្រងនៅក្នុងសង្គម នាសម័យនោះ។ ស្តេចសេសារ-ទីប៊ើរ នៃចក្រភពរ៉ូម៉ាំង មានអំណាចលើការស្លាប់រស់ របស់ប្រជាជន នៅក្នុងអាណាខែត្រឆ្ងាយៗ ក្នុងចក្រភពរបស់ទ្រង់។ លោកប៉ុនទាស-ពីឡាត់ ជាតំណាងរបស់ចក្រភពរ៉ូម៉ាំង ក្នុងនាមជាអភិបាលនៃស្រុកយូដា ចំណែកឯស្តេចហេរ៉ូឌ ភីលីព និងលីសានាសវិញ ជាអ្នកគ្រប់គ្រងប្រជាជន នៅតាមតំបន់។ លោកអាណ និងលោកកៃផាសធ្វើជាសម្តេចសង្ឃ ហើយបានប្រើប្រាស់សិទ្ធិអំណាចផ្នែកសាសនារបស់ខ្លួន យ៉ាងតឹងរឹង។
ខណៈពេលដែលអ្នកកាន់អំណាចទាំងអស់នេះ បានខំដំឡើងសាច់ដុំនយោបាយរបស់ខ្លួន “ព្រះទ្រង់មានព្រះបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន”(ខ.២)។ គាត់ជាមនុស្សម្នាក់ ដែលដែលគេមិនសូវស្គាល់ ហើយរស់នៅក្នុងទីរហោស្ថាន និងរង់ចាំស្ដាប់ព្រះសូរសៀងរបស់ព្រះ ដូចនេះ តើមាននរណា ដែលហាក់ដូចជាមិនសូវសំខាន់ជាងគាត់ទៀតនោះ? តើលោកយ៉ូហាន-បាទីស្ទ អាចសម្រេចការអ្វីខ្លះ ដោយសារ“ការប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យរួចពីបាប?”(ខ.៣)។ ប៉ុន្តែ ពួកបណ្ដាជនទាំងហ្វូងៗបានមកឯលោកយ៉ូហាន ដើម្បីស្វែងរកសេចក្ដីពិត បែរចេញពីការអាក្រក់របស់ពួកគេ ហើយក៏ចង់ដឹងផងដែរថា គាត់ជាព្រះមែស៊ី ឬមិនមែន(ខ.៧,១៥)។ លោកយ៉ូហានបានប្រាប់ពួកគេថា “មានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត . . . ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ…
ជីវិតដែលបញ្ចេញពន្លឺ
យោងតាមសហព័ន្ធកីឡាបាល់បោះអន្តរជាតិបានឲ្យដឹងថា កីឡាបាល់បោះ គឺជាកីឡាដែលមានប្រជាប្រិយបំផុតលំដាប់ថ្នាក់ទីពីរក្នុងពិភពលោក ដែលមានអ្នកតាមដានទស្សនាប្រមាណ ៤៥០លាននាក់ នៅក្នុងប្រទេសទាំងឡាយជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិក ការប្រកួតប្រចាំឆ្នាំនៃសមាគមន៍ជាតិអត្តពលកម្ម ហៅកាត់ថា NCAA នៅក្នុងខែមិនា តែងតែនាំមកនូវការថ្លែងរំឭកអំពីគ្រូបង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំឡុងពេលដែលគាត់ធ្វើការ នៅឯសាកលវិទ្យាល័យកាលីហ្វូញ៉ា ក្រុងឡូសអែនជើឡេស (UCLA) អស់រយៈពេល២៧ឆ្នាំ ក្រុមរបស់គាត់ ទទួលបានជ័យជម្នៈជើងឯកថ្នាក់ជាតិចំនួន១០លើក ដែលមិនធ្លាប់មានពីមុនមក។ ទោះបីលោក ចន វូឌិន បានលាចាកលោក ក្នុងឆ្នាំ២០១០ហើយក៏ដោយ ក៏គេនៅតែចងចាំគាត់ មិនគ្រាន់តែដោយសារអ្វីដែលគាត់សម្រេចបានប៉ុណ្ណោះឡើយ តែក៏ដោយសារបុគ្គលិកលក្ខ-ណៈរបស់គាត់ផងដែរ។
លោក វូឌិន បានរស់នៅ ដោយសេចក្តីជំនឿជាគ្រីស្ទបរិស័ទ និងមានការខ្វាយខ្វល់ដ៏ពិតត្រង់ ចំពោះអ្នកដទៃ ក្នុងកន្លែងដែលគេងុបងល់នឹងការឈ្នះចាញ់។ នៅក្នុងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ ដែលមានចំណងជើងថា គេហៅខ្ញុំថាគ្រូបង្វឹក គាត់បានសរសេរថា “ខ្ញុំតែងតែព្យាយាមពន្យល់ឲ្យគេយល់ច្បាស់ថា កីឡាបាល់បោះមិនមែនជាអ្វីដែលសំខាន់បំផុតទេ។ វាគ្រាន់តែជាការសំខាន់ដ៏តូចមួយ បើប្រៀបធៀបទៅនឹងជីវិតទាំងមូលដែលយើងរស់នៅ។ មានតែជីវិតមួយបែបគត់ ដែលពិតជាមានជ័យជម្នះពិតប្រាកដមែន ហើយនោះជាជីវិតដែលបានដាក់សេចក្តីជំនឿ ក្នុងព្រះហស្តនៃព្រះអង្គសង្រ្គោះ។ បើយើងមិនមានជីវិតបែបនេះទេ នោះយើងគ្រាន់តែជា អ្នករត់ប្រណាំងក្នុងរង្វង់ ដែលចេះតែរត់គ្មានគោលដៅ។”
លោក ចន វូឌិន បានថ្វាយព្រះកិត្តិនាមដល់ព្រះ ក្នុងគ្រប់ការទាំងអស់ដែលគាត់បានធ្វើ…
ការប្រាថ្នាចង់បាន ចម្រើនធំឡើង
នៅឆ្នាំ២០១០ មានខ្សែភាពយន្តឯកសារមួយ មានចំណងជើងថា ទារក បានលាតត្រដាងដំណើររឿងរបស់ទារកបួននាក់ ដែលបានកើតមក ក្នុងកាលៈទេសៈខុសគ្នាយ៉ាងខ្លាំង ដូចជា នៅប្រទេស នេមីបៀ ម៉ុងហ្គោ-លី នៅទីក្រុងតូក្យូ និងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ខ្សែភាពយន្តនេះឥតមានសម្លេងអត្ថាធិប្បាយ ឬការសន្ទនារបស់មនុស្សធំទេ គឺមានតែសម្លេងដែលទារកបន្លឺឡើង ខណៈដែលពួកគេចាប់ផ្ដើមស្វែងយល់ អំពីពិភពលោក ជាកន្លែងដែលគេបានចាប់កំណើតមក។ ពួកគេថ្ងូរ ហើយសើច នៅពេលពួកគេសប្បាយចិត្ត ហើយពួកគេយំនៅពេលពួកគេឈឺ ឬឃ្លាន។ ទារកទាំងអស់នោះ សុទ្ធតែចូលចិត្តទឹកដោះ! វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលយើងបានមើលពួកគេចម្រើនវ័យធំឡើង ក្នុងខ្សែភាពយន្តនេះពីដើមដល់ចប់។
យ៉ាងណាមិញ អ្នកដើរតាមព្រះគ្រីស្ទត្រូវសង្វាតចង់បាន “ទឹកដោះសុទ្ធនៃព្រះបន្ទូល” ដែលនាំឲ្យបានចម្រើនធំឡើងខាងព្រលឹងវិញ្ញាណ គឺមិនខុសពីការដែលទារកត្រូវការទឹកដោះ ដើម្បីលូតលាស់ធំឡើយ។ ត្រង់ចំណុចនេះ សាវ័កពេត្រុស មានប្រសាសន៍ថា “នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្រ្គោះ” (១ពេត្រុស ២:២)។ កាលនោះ លោកពេត្រុស បានសរសេរសំបុត្រនេះ ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទមួយក្រុម ដែលបានខ្ចាត់ខ្ចាយ ដោយសារតែការបៀតបៀន។ គាត់បានជំរុញឲ្យពួកគេលះបង់ចោលអស់ទាំងសេចក្ដីកំហឹង និងចិត្តច្រណែនគ្នា ព្រមទាំងសេចក្ដីពុតមាយាចេញ(ខ.១) ហើយគាត់បានប្រាប់ពួកគេថា “ត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធខាងឯព្រះបន្ទូល ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចំរើនធំឡើង ដរាបដល់បានសង្រ្គោះ”(ខ.២)។
ព្រះអម្ចាស់បានត្រាសហៅយើង…
ហុំព័ទ្ធដោយសេចក្តីមេត្តាករុណា
កាលពីពេលកន្លងមក ខ្ញុំបានឃើញផ្ទាំងប្រកាសដ៏ធំមួយ នៅតាមដងផ្លូវ ដែលងាយនឹងឲ្យអ្នកដំណើរឃើញ។ ផ្ទាំងប្រកាស់នោះមានផ្ទៃពណ៌ក្រហម ហើយមានអក្សរធំៗពណ៌សរ ដែលគេសរសេរច្បាស់ៗថា “ឆ្នាំនេះ មនុស្សប្រុសរាប់ពាន់នាក់នឹងស្លាប់ ដោយសារភាពរឹងចចេស”។ ក្រោយមក ខ្ញុំក៏បានដឹងថា ផ្ទាំងប្រកាសនោះ ស្ថិតក្នុងចំណោមផ្ទាំងប្រកាស់រាប់រយផ្ទាំងទៀត និយាយសំដៅទៅលើមនុស្សប្រុសវ័យកណ្តាលជាច្រើននាក់ ដែលមិនព្រមទៅពិនិត្យសុខភាពឲ្យទៀងទាត់ ហើយច្រើនតែស្លាប់ ដោយសារបញ្ហាសុខភាព ដែលខ្លួនអាចការពារបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ជំពូក៣២ ដែលបានចែងអំពីអំពើបាប ដែលជាជម្ងឺខាងវិញ្ញាណ ដែលព្រះអាចព្យាបាលឲ្យជាបាន ពេលដែលយើងទទួលស្គាល់ ដោយចិត្តស្មោះត្រង់ថា យើងពិតជាមានបាបមែន ហើយប្រែចិត្តចេញពីបាបនោះ។ ក្នុងប្រាំខដំបូង បទគម្ពីរនេះបានបង្ហាញអំពីទុក្ខវេទនាដែលកើតឡើង ពេលយើងលាក់ទុកសេចក្តីកំហុសរបស់យើង ហើយបទគម្ពីរនេះក៏បាននិយាយផងដែរ អំពីសេចក្តីអំណរ ដែលយើងនឹងទទួលបាន ពេលដែលយើងសារភាព នៅចំពោះព្រះ ហើយទទួលការអត់ទោសពីព្រះអង្គ។
បទគម្ពីរទំនុកដំកើងនេះក៏បានបង្ហាញផងដែរថា ព្រះអម្ចាស់សព្វព្រះទ័យនឹងឲ្យយើងស្វែងរកជំនួយរបស់ព្រះអង្គ ពេលយើងមានទុក្ខលំបាក(ខ.៦-៨) ហើយទទួលការដឹកនាំពីព្រះអង្គ។ គឺដូចដែលមានសេចក្តីចែងថា “អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់”(ខ.៨)។ ប៉ុន្តែ យើងមិនអាចទទួលការបង្ហាត់បង្រៀនពីព្រះអង្គបានឡើយ ពេលដែលយើងរឹងចចេសមិនព្រមដើរតាមការដឹកនាំរបស់ព្រះអង្គ ហើយមិនព្រមប្រែចិត្តចេញពីអំពើបាប។
ព្រះបន្ទូលរបស់ព្រះអង្គបានជំរុញយើងថា “កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ”(ខ.៩)។ ព្រះអម្ចាស់សព្វព្រះទ័យនឹងឲ្យយើងសម្រេចចិត្ត…